Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មនុស្សប្រុសស្រី ៤ នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តពាក់ស្លាកលេខ(ខ.ម)បុក រងរបួសធ្ងន់ស្រាលរាយពេញផ្លូវ

ព័ត៌មាន

មនុស្សប្រុសស្រី ៤ នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តពាក់ស្លាកលេខ(ខ.ម)បុក រងរបួសធ្ងន់ស្រាលរាយពេញផ្លូវ

By NCN Daily

November 30, 2019

ភ្នំពេញ:មនុស្សប្រុសស្រី ៤ នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តពាក់ស្លាកលេខ(ខ.ម)បុក រងរបួសធ្ងន់ស្រាល រាយពេញផ្លូវ ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ខាងមុខខារ៉ាអូខេដឹឃ្វីន ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មនុស្សប្រុសស្រី ៤ នាក់បានរងរបួសធ្ងន់ស្រាលខណៈបើកម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវបាន រថយន្តពាក់ស្លាកលេខខេមរៈបុក រួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាក លេខជាប់កាងរថយន្តនៅនឹងកន្លែងកើតហេតុ។

មុនកើតហេតុគេឃើញបុរស ២នាក់រួមដំណើរនិងស្ត្រី ២ នាក់ទៀតបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ០១៦ពាក់ស្លាកលេខភ្នំពេញ1FN-7298 ធ្វើដំណើរបណ្តោយផ្លូវណតព្រីត ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌សពាក់ស្លាកលេខខេមរភូមិន្ទ 01 2-3985 ធ្វើដំណើរមកពីក្រោយបានបត់ស្ដាំដៃទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យដួល បោកនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំងបួននាក់ ត្រូវបានបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខ ជាប់កាងរថយន្តនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកយកម៉ូតូស្លាកនឹងលេខ រថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយ គ្នានៅពេលក្រោយ៕

ប្រភព៖ Heng Ly កែសម្រួលដោយ៖ NCN Daily