Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់….

ព័ត៌មាន

បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់….

By NCN Daily

December 02, 2019

សៀមរាប៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស ៦នាក់ហើយ ចេញពីគំនរព្រះវិហារ។ យ៉ាងណាមិញ សម្រាប់មូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។