(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបបួល អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ស្បថឲ្យងាប់គ្រប់ទម្រង់ ក្នុងករណីដែលអតីត មេបក្សប្រឆាំងចោទ ប្រកាន់ អំពីការ ដែលពលរដ្ឋមានចំនួនច្រើន លើសលុបទៅបោះឆ្នោតនោះថា ជារឿងភូតភរកុហក បោកប្រាស់។
សម្តេចតេជោ បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនឹងប្រតិភូកីឡាសរុបជាង ៧០នាក់ មុនចាកចេញ ទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ថា “ពួកអ្នកឯងហ៊ាន ស្បថឲ្យរន្ទះបាញ់ទេ ដែលដោយចោទអំពីការបោះឆ្នោត ។ខ្ញុំក៏ហ៊ានស្បថ ឲ្យងាប់តៃ ហ៊ោងក៏បានដែរ សុខចិត្តងាប់តៃហ៊ោង ងាប់ប្រភេទណាក៏បានដែរ ឲ្យទេវត្តាបរាមុខ តៃហ៊ោងតែម្តង ហ៊ានអត់។ ស្បថឲ្យងាប់គ្រប់ទំម្រង់។ប្រជាពលរដ្ឋទៅបោះឆ្នោត មួយប្រទេសហើយហ្នឹង”៕