Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្លាំងព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ប្រដេញចាប់ជនសង្ស័យ ផ្អើលនៅខណ្ឌ៧មករា

ព័ត៌មាន

កម្លាំងព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ប្រដេញចាប់ជនសង្ស័យ ផ្អើលនៅខណ្ឌ៧មករា

By NCN Daily

December 05, 2019

ភ្នំពេញ: សមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការប្រដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាស្តុបពី ពណ៌ទឹកប្រាក់ មិនបានសម្រេច ហើយជនសង្ស័យក៏ផ្តួលម៉ូតូ គេចខ្លួនបាត់ទៅ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ២១៥ នៅចំណុចស្តុបDN ស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងជំនាញ បានធ្វើការល្បាតពួនស្ទាក់ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងតាមច្បាមមុខសញ្ញាចាស់ ដែលធ្វើសកម្មភាពឆក់ និងប្លន់កន្លងមក ខណ:កំពុងល្បាតមកដល់ចំណុចផ្លូវ១០៧ នៅម្តុំក្រោយភោជីដ្ឋានថ្មដា ទើបប្រទះឃើញជនសង្ស័យចំនួន៣ នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1IA-2868 បើកបរតាមបណ្តោយផ្លូវ កម្ពុជាក្រោមពីកើតទៅលិច ក៏ជិះដេញតាមមកដល់ចំណុចកើតហេតុ ជិតស្តុបDN ជនសង្ស័យ ក៏បានផ្តួលម៉ូតូហើយរត់គេចឡើងផ្ទះរបស់ប្រជាពលរដ្ឋ សំងំលាក់ខ្លួនអស់ជាច្រើនម៉ោង។

ភ្លាមៗនោះ កម្លាំងចម្រុះ បានធ្វើការរុករកស្រាវជ្រាវជុំវិញកន្លែងកើតហេតុផងដែរ ដោយធ្វើឲ្យមានការភ្ញាក់ផ្អើល ទៅដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល ប្រហែលជាងមួយម៉ោងកន្លះ ទើបឃាត់ខ្លួនបានម្នាក់ មិនស្គាល់អត្តសញ្ញាណ នោះទេ ត្រូវបាននាំខ្លួនយកទៅនាយកដ្ឋាន ព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនិតីវិធី។

ក្រោយកើតហេតុជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ប្រភព៖ Heng Ly កែសម្រួលដោយ៖ NCN Daily