សមត្ថកិច្ចខណ្ឌដូនពេញ​ ឃាត់រថយន្តដឹកត្រីធុនធំ២គ្រឿង​ បេីកចូលមកក្នុងទីប្រជុំជន ហូរហៀរទឹក ធ្វេីឲ្យមានក្លិនឆ្អាប​ យកមកសាលាខណ្ឌ​ ធ្វេីកិច្ចសន្យាអប់រំ!

0
722

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញ​និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញធ្វេីការឃាត់ក្រុមរថយន្ត​ធុន​ធំ​២​គ្រឿង​ជា​ប្រភេទ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ដឹក​ត្រី​ មក​ពីម្ដុំជ្រៃធំ​ ព្រំប្រទល់​ប្រទេស​វៀតណាម ​​ចូល​ក្នុង​រាជធានី​ភ្នំពេញ ។

​ម៉ោងជិត៩យប់ ដែល​សាលា​រាជធានី ​ហាមឃាត់​មិន​ឲ្យ​ចូលហេីយតែងតែលួចបេីកចូលតាមផ្លូវតូចៗ កាត់មកតាមផ្លូវ​ស៊ីសុវត្ថិ​ (មាត់ទន្លេ)មិនគោរពស្លាកសញ្ញាចរាចរណ៍​ (ហាមរថយន្តធុនធំ​ឆ្លងកាត់​) និងមានហូរហៀរទឹក​បង្កអោយមានក្លិនឆ្អាប ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននោះ យកមកសាលាខណ្ឌដូនពេញ​ ដេីម្បីធ្វើកិច្ចសន្យា​ អប់រំ។

ដោយបញ្ឍប់ឲ្យមានការបេីកចូលមកក្នុងទីប្រជុំជន ឬនៅផ្លូវដែលមានភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិនោះទេ ជាពិសេសផ្លូវស៊ីសុវត្ថិ មាត់ទន្លេ​ ផ្លូវព្រះនរោត្តម​ និងផ្លូវព្រះមុនីវង្សនេះ ក៏មានរថយន្តគណៈប្រតិភូឆ្លងកាត់រាល់ដងផងដែរ​។

ដូច្នេះហើយបេីនៅតែផ្គេីនឬមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរទេ​ លេីកក្រោយបេីកឃេីញចូលមកទៀត​ សមត្ថកិច្ចមូលដ្ឋាននិងធ្វេីការឃាត់រថយន្តយកមករក្សាទុក​រយះពេល១ខែ​ ទេីបប្រគល់ជូនវិញ​ ។​

ប្រភព៖ បងម៉េង
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here