អភិបាលរាជធានី ចុះសួសុខទុក្ខពលរដ្ឋ និងចុះមើលការសាងសង់រង្វង់មូលតាង៉ុយ ក្នុងខណ្ឌពោធិ៍សែនជ័យ

0
288

ឯកឧត្តម អភិបាល និងមន្ត្រីពាក់ព័ន្ធ បានចុះ ទៅពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋនៅភូមិ ដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ និងបានផ្តល់ផ្លូវបេតុងឆ្អឹងដែកមួយខ្សែមានប្រវែងជាង១ពាន់ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ ពីភូមិដូនកុក ទៅភូមិបឹងធំ ក្នុងសង្កាត់បឹងធំ និងទៅតំបន់ផ្សេងៗទៀត  ដែលតំបន់ទាំងនោះ បានទទួលរងដោយទឹកជំនន់លិចលង់ កាលពីពេលកន្លងទៅនេះ។  រួចពីនោះ ក្រុមប្រតិភូ សាលារាជធានីភ្នំពេញ និង អាជ្ញាធរមូលដ្ឋាន ក៏បានបន្តដំណើរ ទៅពិនិត្យមើលការសាងសង់រង្វង់មូល តាង៉ុយ ដែលស្ថិតក្នុងសង្កាត់ ឪឡោក ខណ្ឌពោធិ៍សែនជ័យផងដែរ

សូមបញ្ជាក់ដែរថា អភិបាលរាជធានីចុះត្រួតពិនិត្យ និងសួសុខទុក្ខពលរដ្ឋ នាព្រឹកថ្ងៃទី ទី ៣ ខែកក្តដា ឆ្នាំ ២០១៨នេះ ៕ដោយ វុន សុខជា

ថតដោយ៖  វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here