Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីនឹងមានការចាក់ស្លាយផ្សាយពីការប្រកួតបាល់ទាត់ក្រុម U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា,នៅមុខវត្តបុទុមវតី និងមុខណាហ្គាវើល

កីឡា និង សុខភាព

រដ្ឋបាលរាជធានីនឹងមានការចាក់ស្លាយផ្សាយពីការប្រកួតបាល់ទាត់ក្រុម U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា,នៅមុខវត្តបុទុមវតី និងមុខណាហ្គាវើល

By NCN Daily

December 09, 2019

ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការចាក់ស្លាយផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ SEA Games 2019 នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គាវើល សួនច្បារសម្ដេចតេជោ ហ៊ុន សែន។

រដ្ឋបាលរាជធានីភ្នំពេញសូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គាវើល សួនច្បារសម្ដេចតេជោ ហ៊ុន សែន ចាប់ពីម៉ោង០៣៖០០រសៀលតទៅ។

គួរបញ្ជាក់ថា កម្ពុជា និងមីយ៉ាន់ម៉ា ធ្លាប់ជួបគ្នាក្នុងពូលម្ដងរួចមកហើយដោយកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-១។ ហើយការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕