Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដោយសារប្រេងម៉ាស៊ីននៅលើថ្នល់ដួល…

ព័ត៌មាន

ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដោយសារប្រេងម៉ាស៊ីននៅលើថ្នល់ដួល…

By Local

December 16, 2019

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ខណះបុរសម្នាក់ ជិះម៉ូតូរអិលជាមួយប្រម៉ាស៊ីន នៅលើថ្នល់ដួលចូលក្រោមត្រូវរថយន្តដឹកដី បណ្តាលស្លាប់ជីវិតភ្លាមៗតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវបេតុងមួយកន្លែងកែងនិងផ្លូវលេខ៥៩៨ ក្បែរ និងអង្គភាពចុះបញ្ជីរថយន្ត នាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឃៀងចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHonda Vario សេរីឆ្នាំ២០១៩ពណ៌ស ពាក់ស្លាកលេខ 1HU.8547 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងល្បឿនលឿនល្មម ខណៈដល់ចំណុចកើតហេតុ ស្រាប់តែរអិលជាមួយនិងប្រេងម៉ាស៊ីនលើថ្នល់ ក៏បណ្តាលជនរងគ្រោះដួលខ្ទាត ចូលក្រោមរថយន្តដឹកដីដែលធ្វើដំណើរស្របទិសគ្នា បណ្តាល អោយជនរងគ្រោះស្លាប់បាត់បង់ជិវិតភ្លាមៗនៅនិងកន្លែងកើតហេតុ រថយន្តដឹកដីនោះម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A.4273 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួច ទំនាក់ទំនងទៅកម្លាំងជំនាញអោយមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ដោយឡែកសពត្រូវបានប្រគល់អោយបងប្អូនដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។

Credit: FB