Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ា ០១នាក់ រួមជាមួយគ្រឿងញៀន 3គីឡូក្រាម!

ព័ត៌មាន

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ា ០១នាក់ រួមជាមួយគ្រឿងញៀន 3គីឡូក្រាម!

By NCN Daily

December 18, 2019

បុរសស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ០១នាក់ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ រួមនិងគ្រឿងញៀន ជាច្រើនប្រភេទ មាន ថ្នាំក្រវីគ្រាប់ ,ក្រាមមពណ៍ស ,ម្សៅពណ៍ស សរុប ៣គីឡូក្រាម ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៨:៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំដ៏ឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញតែងអនុវត្តជាប្រចាំលើការងារ បង្កា បង្ក្រាប និងសង្គ្រោះ ដោយឈរលើទិសស្លោកណែនាំរបស់លោកនាយឧត្តមសេនីយ៍គឺ៖ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះរាស្ត្រប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់»។

ជាក់ស្តែង ចំពោះបេសកកម្ម បង្ក្រាបគ្រឿងញៀនដែលជួញដូរដោយជនជាតិនីហ្សេរីយ៉ាខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី សហការជាមួយកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព ធ្វើការយកចិត្តដាក់ ស្រាវជ្រាវអស់ជាង 3ខែ រហូតឈានដល់ធ្វើការបង្ក្រាបបានសម្រេច។

ក្រោយពេលឃាត់ខ្លួនបានយកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន ទុកសម្រាប់ជួញដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេ ក៏មានបក្សពួកជាជនជាតិ នីហ្សេរីយ៉ា ០២នាក់ ផ្សេងទៀត ដែលរកស៊ីជួញដូរគ្រឿងញៀនជាមួយគ្នាបានរត់គេចខ្លួន កំពុងត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕