Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សមត្ថកិច្ចខណ្ឌដង្កោ បញ្ជូនខ្លួនថៅកែស្ថានីយ៍ប្រេង PTT កូនលោក ចាន់ សារុន​ ដែលវាយដំគេពីថ្ងៃមុនទៅតុលាការហើយ…

ព័ត៌មាន

សមត្ថកិច្ចខណ្ឌដង្កោ បញ្ជូនខ្លួនថៅកែស្ថានីយ៍ប្រេង PTT កូនលោក ចាន់ សារុន​ ដែលវាយដំគេពីថ្ងៃមុនទៅតុលាការហើយ…

By NCN Daily

December 20, 2019

ភ្នំពេញ: នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ មកសាកសួរ រួចក៏បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។

ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ជាកូនរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលនេះ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សា។

ចំណែកជនរងគ្រោះ ជាគ្រូបង្រៀន ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ដោយសមត្ថកិច្ច កំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ។

ហេតុការណ៍នេះ បានកើតទ្បើង កាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេង PTT ជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily