Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បង្ហាញមុខក្រុមជនដៃដល់ចំនួន 8 នាក់ក្រោយពីបានធ្វើសកម្មភាពវៃតបកាប់ចាក់គ្នានៅក្លឹបហ្គោលឡាញបណ្ដាលឲ្យស្លាប់មនុស្សម្នាក់

ព័ត៌មាន

បង្ហាញមុខក្រុមជនដៃដល់ចំនួន 8 នាក់ក្រោយពីបានធ្វើសកម្មភាពវៃតបកាប់ចាក់គ្នានៅក្លឹបហ្គោលឡាញបណ្ដាលឲ្យស្លាប់មនុស្សម្នាក់

By NCN Daily

December 26, 2019

ភ្នំពេញ៖នារសៀលថ្ងៃទី 26 ខែធ្នូឆ្នាំ 2019 នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការបង្ហាញមុខក្រុមជនដៃដល់ចំនួន 8 នាក់ក្រោយពីបានធ្វើសកម្មភាពវៃតបកាប់ចាក់គ្នានៅក្លឹបហ្គោលឡាញមួយកន្លែងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកធ្វើការបង្ហាញមុខជាសាធារណៈនេះតែម្ដង។

ជនសង្ស័យទាំង 8 នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទី 1 ឈ្មោះសួនសារិទ្ធ ភេទប្រុសអាយុ 23 ឆ្នាំ ទី 2 ឈ្មោះប៉ែន សំអាត ភេទប្រុសអាយុ 23 ឆ្នាំ ទី 3 ឈ្មោះឆន គឹមថុង ភេទប្រុស អាយុ27ឆ្នាំទី 4 ឈ្មោះគង់ ឈិនលី ទី5ឈ្មោះលាភ សុខរាជ ទី6ឈ្មោះសូ ពេជ្រ ទី7 ឈ្មោះមិ ម៉េងហុង ទី8ឈ្មោះហង់សុខេន ហៅភ្លើង ភេទប្រុស អាយុ27ឆ្នាំរួមទាំងបានដកហូតម៉ូតូចំនួន 5 គ្រឿង។ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះគីម ឈុនលី ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួរំលឹកផងដែថាកាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញក្រុមជនសង្ស័យមានគ្នាចំនួន10នាក់បានជួបជុំគ្នាផឹកសុីរាំលែងនៅក្នុងក្លឹបហ្គោលឡាញសង្កាត់ភ្នំពេញថ្មីចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ឈ្មោះសុខរាជ លុះរំលងអាធ្រាតឈានចូលថ្ងៃទី 25 ខែធ្នូ ឆ្នាំ2019ដោយឈ្មោះ ហង់ សុខេន មានសភាពស្រវឹងស្រាបានដើរចេញពីក្នុងក្លឹបមកឈរនៅក្លឹបមើលឃើញក្រុមបក្សពួកជនរងគ្រោះ2នាក់ដែលទើបតែចេញមកពីកន្លែងផឹកស៊ីនៅក្នុងហាងមួយកន្លែងក្នុងស្ថានភាពស្រវឹងមករាំនៅក្នុងក្លឹបនេះដែរក៏បានផ្ទុះកំហឹងដោយសារខាងភាគីជនរង់គ្រោះបានដកដែករលាស់វាយខ្លួនកាលពីថ្ងៃទី 22 ខែធ្នូឆ្នាំ 2019 ពេលនោះជនដៃដល់ក៏បានស្ទុះទៅវៃក្រុមជនរងគ្រោះចំនួន2ដៃចំលើផ្ទៃមុខរួចស្រែកឡូឡាផ្អើលឈូឆដល់ក្រុមបក្សពួករត់ចេញពីក្នុងក្លឹបមកប្រយុទ្ធគ្នាទៅវិញទៅមកជាក្រុមពេលប្រទុស្តរាយគ្នាសន្តិសុខយាមនៅក្នុងក្លឹបបានឃាត់ខ្លួនឈ្មោះហង់ សុខេនទុកហើយក្រុមជនរងគ្រោះបានជិះម៉ូតូចេញទៅ ភ្លាមនោះក្រុមជនដៃដល់ក៏បានជិះម៉ូតូដេញតាមពីក្រោយចេញពីមុខក្លឹបទៅខាងក្រោយក្លឹបចំណុចកើតហេតុជាលើកទី 2 ហើយក៏បាន កើតជាហិង្សាបក្ខពួកជនសង្ស័យដេញវាយបក្សពួកជនបក្ខពួករងគ្រោះប្រដាប់ដោយដំបង ដុំថ្ម ដុំឥដ្ឋបណ្ដាលឲ្យស្លាប់ខាងជនរងគ្រោះម្នាក់រួចបានប្លន់យកគ្រឿងអលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួននូវខ្សែកមាសមួយដំឡឹង ចិញ្ចៀនផ្លាកទីន ៥ ជីនិងនាឡិកាដៃមួយគ្រឿង។រួចមកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនងទៅខាងផ្នែកជំនាញចុះមកដល់កន្លែងកើតហេតុរួចធ្វើការហ៊ុំព័ទ្ធនៅនឹងកន្លែងកើតហេតុ។បន្ទាប់មកកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសពជនរងគ្រោះមានស្នាបបែកក្បាលផ្នែកខាងក្រោយនិងសៀបកាដែលជនសង្ស័យវាយនឹងដុំថ្មពិតប្រាដកមែន។រួចបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ចំណែកឯក្រុមបក្ខពួកជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់បានចំនួន 8នាក់រួមទាំងដកហូតបានម៉ូតូចំនួន5គ្រឿងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនិងយកមកបង្ហាញជាសាធារណៈ ក្រោយពីធ្វើការបង្ហាញមុខចប់សមត្ថកិច្ចនឹងធ្វើការបញ្ជូនជនដៃដល់ទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធីនៅព្រឹកថ្ងៃស្អែក៕