Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ កុមាររី ភឿន ណាំមធិប អាយុ១០ឆ្នាំ ដែលត្រូវបានពស់ចឹកនៅសាលាចំការកៅស៊ូ

ព័ត៌មាន

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ កុមាររី ភឿន ណាំមធិប អាយុ១០ឆ្នាំ ដែលត្រូវបានពស់ចឹកនៅសាលាចំការកៅស៊ូ

By NCN Daily

December 27, 2019

ព្រះសីហនុ៖ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងសូមថ្លែងអរគុណក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ ដែលយកចិត្តទុក្ខដាក់ជួយសង្គ្រោះព្យាបាលក្មួយ​​ស្រី​ ភឿន​ ណាំមធីប​ អាយុ​ ១០ឆ្នាំ​ រស់នៅភូមិ១​ សង្កាត់​១​ ក្រុង​ព្រះសីហនុ​ ដែលត្រូវ​បានពស់ចឹកនៅសាលាចំការកៅស៊ូ។

សូមជម្រាបថា​ ក្នុងករណីមានពស់​ ឬសត្វអាសិរ្ពិស​ សូមបងប្អូនប្រញាប់នាំអ្នកជំងឺមកមន្ទីរពេទ្យបន្ទាន់​ ព្រោះ​នៅមន្ទីរពេទ្យមានថ្នាំសម្រាប់ព្យាបាលទាន់ពេលវេលា កុំទុកអ្នកជំងឺឲ្យសោះ វាអាចបណ្តាលគ្រោះថ្នាក់ដល់ជីវិត ៕