ខេត្តប៉ៃលិន៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះរបស់
ជនរងគ្រោះ ស្ថិតនៅភូមិអូរស្ងួត សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ម៉ៅ សុជាតិ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើរងរបួសបែកចុងចិញ្ចើមខាងឆ្វេងនិងរងរបួសបែកក្បាលចំនួន០៥ថ្នេរ ( ត្រូវជាម្ដាយបង្កើតរបស់ជនសង្ស័យ ) ។
ចំណែកជនបង្ករឈ្មោះ ឃុន បូរី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
ក្រោយទទួលបានពាក្យបណ្ដឹងកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបរយ៉ាខា នាំខ្លួនជនបង្ករខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily