Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
គ្រាន់តែជំលួសបន្តិចសោះកូនប្រុសចិត្តឫស្យាយកដំបងវាយក្បាលម្តាយបង្កើត រងរបួសធ្ងន់ដេរ៥ថ្នេរ…

ព័ត៌មាន

គ្រាន់តែជំលួសបន្តិចសោះកូនប្រុសចិត្តឫស្យាយកដំបងវាយក្បាលម្តាយបង្កើត រងរបួសធ្ងន់ដេរ៥ថ្នេរ…

By Local

December 28, 2019

ខេត្តប៉ៃលិន៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅ​ចំណុច​ក្នុង​ផ្ទះ​របស់​ ជនរងគ្រោះ​ ស្ថិត​នៅ​ភូមិ​អូរស្ងួត​ សង្កាត់​ បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ​។

ជនរងគ្រោះ​ឈ្មោះ ម៉ៅ​ សុជាតិ​ ភេទស្រី​ អាយុ ៦៣ឆ្នាំ​ រស់នៅភូមិ/ឃុំ​កើតហេតុខាងលើ​រងរបួស​បែកចុងចិញ្ចើមខាងឆ្វេង​និងរងរបួសបែកក្បាលចំនួន០៥ថ្នេរ​ (​ ត្រូវ​ជាម្ដាយ​បង្កើត​របស់ជនសង្ស័យ )​ ។

ចំណែកជនបង្ករឈ្មោះ ឃុន​ បូរី ភេទប្រុស អាយុ ២៩​ឆ្នាំ​ រស់នៅភូមិ/ឃុំ​កើតហេតុខាងលើ ។

ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹងកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលបរយ៉ាខា​ នាំ​ខ្លួន​ជនបង្ក​រខាងលើ​មកកាន់​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ​ដើម្បី​សាកសួរ ​និង​កសាង​សំណុំ​រឿង​ចាត់ការតាម​នីតិវិធី​​ ៕

ប្រភព៖ FB កែសម្រួលដោយ៖​ NCN Daily