រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ ប្រារព្ធខួប១០ឆ្នាំដាក់ប្រាសាទព្រះវិហារ និងខួប១ឆ្នាំដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបិតិភណពិភពលោក

0
672

(ភ្នំពេញ) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧កក្កដា២០០៨-៧កក្កដា២០១៨) និងការដាក់ចូលប្រាសាទសម្បូរព្រៃគុក គម្រប់ខួប១ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ ក្នុងពិធីនេះមានការចូលរួមពីមន្រ្តីរាជការ ចំណុះឲ្យសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ហើយលោកអភិបាលរាជធានី និងលោកប្រធានក្រុមប្រឹក្សា ក៏បានទូងស្គដើម្បីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

 

 

 

ទន្ទឹងនេះដែរ ប្រាសាទព្រះវិហារត្រូវបានយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌវប្បធម៍រូបីពិភពលោកកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា រីឯ តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានយូណេស្កូបានដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នំា២០១៧ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូទ្បូញ។

 

សូមបញ្ជាក់ថា ដើម្បីអបអរសាទរដល់ខួប១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ក្រសួងធម្មការនិងសាសនា បានស្នើដល់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រុងទាំងអស់ ទូទាំងប្រទេស ត្រូវត្រៀមរៀបចំទូងស្គរ ជួង រគាំង នៅថ្ងៃនេះ នៅតាមវត្តអារាម ដោយចាប់ផ្តើមនៅម៉ោង ៩ព្រឹក ឲ្យបានព្រមៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here