Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ពលរដ្ឋច្រើននាក់នាំគ្នាដងយកប្រេងដែលហូរតាមប្រឡាយស្រប តាមផ្លូវជាតិលេខ៣ជិតប្រជុំជនវាលរេញ ស្រុកព្រៃនប់

ព័ត៌មាន

ពលរដ្ឋច្រើននាក់នាំគ្នាដងយកប្រេងដែលហូរតាមប្រឡាយស្រប តាមផ្លូវជាតិលេខ៣ជិតប្រជុំជនវាលរេញ ស្រុកព្រៃនប់

By NCN Daily

December 29, 2019

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ពលរដ្ឋច្រើននាក់នាំគ្នាដងយកប្រេងដែលហូរតាមប្រឡាយស្របតាមផ្លូវជាតិលេខ៣ជិតប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ នៅវេលាថ្ងៃត្រង់ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ បើតាមសមត្ថកិច្ចបញ្ចាក់ថា ប្រេងនេះមានប្រភពមកពីធ្លាយស៊ីទែនប្រេងចេញពីស្ថានីប្រេងមួយកន្លែងនៅជាប់នឹងសួនច្បារររង្វង់មូលវាលរេញប្រមាណជាង៣០០ម៉ែត្រ ។ បើតាមម្ចាស់ស្ថានីយ៍ លីរត្ន័នៅផ្សារវាលរេញប្រាប់សមត្ថកិច្ចថា ប្រេងនេះជាប្រេងម៉ាស៊ូត មានចំនួនប្រមាណជាង៣ ០០០លីត្រ ធ្លាយចេញពីស៊ីទែនស្តុកនៅក្នុងស្ថានីយ៍ ដោយសារបញ្ហាខុសបច្ចេកទេស។ ទោះជាយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងទាំងម្ចាស់ស្ថានីយ៍ប្រេង មិនមានការហាមឃាត់ពលរដ្ឋដែលនាំគ្នាទៅដងប្រេងនេះឡើយ ដោយគ្រាន់តែណែនាំអោយប្រុងប្រយត្ន័បន្ថែមប៉ុណ្ណោះ៕