Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការធ្វើតេស្តសាកល្បងបំពង់លូក្រោមដី ដែលមានទំហំ១ម៉ែត្រ នៅដង វិថីអូត្រះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ព័ត៌មាន

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការធ្វើតេស្តសាកល្បងបំពង់លូក្រោមដី ដែលមានទំហំ១ម៉ែត្រ នៅដង វិថីអូត្រះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

By NCN Daily

December 30, 2019

ព្រះសីហនុ៖ នាល្ងាចថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការដាក់លូ បានចុះពិនិត្យការធ្វើតេស្តសាកល្បងបំពង់លូក្រោមដី Metal Reinforced Polyethylene(PE) Spiral Corrugated Pipe ចំនួនពីរកំណាត់ ស្ថិតនៅតាមបណ្តោយវិថីអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលពីមន្ទីររៀបចំដែនដី និងមន្ត្រីពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនសំណង់ លក់លូប្លាស្ទិក ក្រុមវិស្វករ ។

ក្នុងនោះដែរ ឯកឧត្តមក៏បានឲ្យក្រុមហ៊ុនធ្វើការពិនិត្យនិងវាស់វែងខ្នាតឲ្យបានត្រឹមត្រូវ ទៅតាមការកំណត់រវាងក្រុមហ៊ុន ដែលបានចុះកិច្ចសន្យា ព្រោះថានៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះមកត្រួតពិនិត្យផ្ទាល់ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលប្រហោងបំពង់លូក្រោមដី Metal Reinforced Polyethylene(PE) Spiral Corrugated Pipe ចំនួនពីរកំណាត់ ដែលបានចាក់ដីហើយសង្កត់ពីលើ ដោយផ្ទាល់ជាមួយនឹងម្ចាស់ក្រុមហ៊ុនដាក់លូដោយផ្ទាល់នៅការដ្ឋាននៅចំនុចទីនោះផងដែរ ចងដឹងថាតើមានគុណភាពកំរិតណា ទ្របានកំរិតណាដែរ ។

សូមបញ្ជាក់ផងដែរថា វិថីឆ្នេរអូរត្រេះ ប្រវែង ៤ ៤៥០ ម៉ែត្រ តភ្ជាប់ពីវិថីឆ្នេរអូរឈើទាលទៅកាន់អូរត្រជាក់ចិត្ត មួយទៀតគឺផ្លូវកាត់ទទឹងវិថីអូរត្រេះនិងវិថីឆ្នេរអូរត្រេះ ប្រវែង ៥៥២ ម៉ែត្រ តភ្ជាប់វិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ ៕