Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ករណីក្មេងសិស្សសាលា ៥នាក់លង់ទឹកនៅមាត់ទន្លេពាមជីលាំង, ស្លាប់ ៣នាក់ ជួយសង្គ្រោះបាន២នាក់

ព័ត៌មាន

ករណីក្មេងសិស្សសាលា ៥នាក់លង់ទឹកនៅមាត់ទន្លេពាមជីលាំង, ស្លាប់ ៣នាក់ ជួយសង្គ្រោះបាន២នាក់

By NCN Daily

January 02, 2020

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី១ ខែមករានេះ មានករណីក្មេងសិស្សសាលាចំនួន ៥នាក់ បានលង់ទឹកនៅចំនុចកញ្ចុះទើបធ្វើថ្មីមាត់ទន្លេពាមជីលាំង ស្ថិតក្នុងភូមិពាមជីលាំង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ក្មេងសិស្សសាលាទាំង ៥ នាក់នោះ សុទ្ធតែក្មេងស្រីទាំងអស់។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានចេញពីរៀនគួរអង់គ្លេសរួចក៏បបួលគ្នាទៅលេងទឹកនៅមាត់ទន្លេ។

ប៉ុន្តែជាអកុសលជនរងគ្រោះទាំង ៥នាក់បានធ្លាក់អន្លង់លង់ទឹកតែម្តង។ ភ្លាមៗអ្នកនៅក្បែរនោះបានជួយសង្គ្រោះបានក្មេងស្រី ២នាក់ ខណៈ ៣នាក់ផ្សេងទៀតបានបាត់បង់ជីវិត ។

សូមជម្រាបថា ជនរងគ្រោះទាំងអស់មានចំនួន ៥នាក់ សុទ្ធតែជាក្មេងសិស្ស សាលាមានអាយុក្រោម ១០ ឆ្នាំ៕