ជនសង្ស័យ​០២នាក់​ រួមគ្នាសម្លាប់​ជនសតិមិនប្រ​ក្រតី​​ម្នាក់សែងទម្លាក់ទឹកក្បែរការដ្ឋានផ្លូវល្បឿ​ន​លឿ​ន

0
427

​កំពង់​ស្ពឺ​÷​ ​កាលពីវេលា​ម៉ោ​ង​ ​០៦និង​៣០នាទី នា​ថ្ងៃទី០១​.០១.២០២០ នៅចំណុច​រណ្តៅប្រឡាយទឹកបង្គោលខ្សែ​ភ្លើង ក្បែរ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿនលឿន ខេត្ត​ព្រះសី​ហនុ​ រាជធានី​ភ្នំពេញ​ខាងត្បូងផ្លូវជាតិលេខ៤ ប្រហែល​៥០ម៉ែត្រ​ ស្ថិត ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង មានប្រ​ជា​ពលរដ្ឋបាន​ប្រទះឃេីញសាកសព បុរស​ម្នាក់​ គ្មានពាក់អាវ​ ស្លៀកខោខ្លីត្រឹមជង្គង់​ បានរត់មក​រាយការណ៍​ជូន​សមត្ថកិច្ច​ ចុះ​ពិនិត្យជាក់ស្ដែង​គឺ ជនរងគ្រោះមាន​ ឈ្មោះ​ រឿន សារិទ្ធ ភេទប្រុស​ អាយុ២៤ឆ្នាំ នៅ​ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំ​រោងទង ខេត្តកំព​ង់ស្ពឺ​ តាមការប​ញ្ជាក់ពី​មេភូមិ​ ជា​មនុស្សមាន​ស្មារ​តីមិនប្រក្រតី​។

 ក្រោយទទួល​បានព័ត៌មាន​ពី​ករណី​សាកសពនៅ​ប្រឡាយទឹក​ ការិយាល័យ​ជំនាញ​បច្ចេកទេស​ខេ​ត្ត​បានចុះពិនិត្យ​ដល់ទីតាំង​ផ្ទាល់​ ដោយមានការចូ​លរួម​សហការ​ពីគណៈ​កម្មការកោសល្យវិច្ច័យខេ​ត្ដ​ រួមជាមួយ​អាជ្ញាធរ​ដែនដី​។ តាមការប​ញ្ជាក់ឲ្យ​ដឹ​ងពី​លោកអធិការ​នគរបាល​ស្រុក​សំរោង​ទង​ ថាជន​រងគ្រោះ​ មានទីលំនៅក្នុងឃុំវល្លិសរ​ ស្រុក​សំ​រោង​ទង​ ប្រាកដ​មែន​ ក្នុងការពិនិត្យ​ជាលទ្ធផល​រកឃេីញ​លេីដងខ្លួនជនរងគ្រោះមាន​ស្លាក​ស្នាម​វាយ​និងវត្ថុរឹង​ ស្នាម​រយែសសាច់ចំស្មងជេីងខា​ង​ស្ដាំ​រលាត់ដាច់ដល់​ឆ្អឹង​ ស្បែក​លើ​ទ្រូង​ រលាត់​ដោយសារក្រុម​ជនស​ង្ស័យ​ អូសសាក​ស​ពទៅ​ទំលាក់ក្នុងប្រឡាយទឹក។

ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេ​នី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​ ឲ្យជំ​នា​ញបន្ដបេីកការស្រាវជ្រាវ​ រកជនដៃដល់ជំនា​ញ​ការិ.ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ សហការ​ជាមួយ​កំលាំ​ងអធិការនគរបាលស្រុក​សំរោង​ទង​ បានធ្វើ​ការ​ស្រាវជ្រាវ​ និងកំណត់បាននូវមុខសញ្ញាសង្ស័យ
លទ្ធផលកិច្ចប្រតិបត្តិការ​ស្រាវជ្រាវ គឺឃាត់ខ្លួនបា​នជនសង្ស័យ​ ចំនួន​ ០២នាក់ ៖​ ១.ឈ្មោះ​ សាន សឿន ភេ​ទប្រុស​ អាយុ៥៤ឆ្នាំ​ នៅភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុ​ខរបរ​ កម្មករខួងដី​ ឲ្យ​ក្រុម​ហ៊ុ​នសាងសង់ផ្លូវ​ «អ្នក​វាយសម្លាប់​»​
២.ឈ្មោះ​ សំ ភាព ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិស្រែវាល ឃុំសណ្តាន់ ស្រុកសណ្តាន់​ ខេត្តកំពង់​ ធំ មុខរបរ​ កម្មករខួងដី​ ជាអ្នកជួយសែងសាកសព​បោះចោល​។ មូលហេតុ​ មកពីជនដៃដល់ខឹងនិងជនរង​គ្រោះដេីរទៅបង្កអុកឡុក និងមានអាការៈ​ស្រវឹងស្រា​ គួបផ្សំផង។

បច្ចុប្បន្ន​ជនដៃដល់​ និងអ្នកសមគំនិតត្រូវបានសម​ត្ថ​កិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការ​ដេីម្បី​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

ប្រភព៖ KPS BreakingNews

កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here