អភិបាលរាជធានី ជំរុញគ្រប់ទាំង១២ខណ្ឌត្រូវការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងការឃោសនាការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦

0
238

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖បញ្ហាសន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ប្រជាពលរដ្ឋគ្រប់រូបមិនថាអ្នកមាន អ្នកក្រគឺសុទ្ធតែត្រូវការសន្តិសុខទាំងអស់។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី៩    កក្កដា ឯកឧត្តម ឃួង ស្រេង បានគត់សំគាល់ថា៖រយះពេល២ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួឲ្យិកត់សំគាល់នោះទេធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ រក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។

ឯកឧត្តម អភិបាលបានណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ត្រូវធ្វើសេចក្តីរាយការមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅម៉ោង៤រសៀលជារៀងរាល់ថ្ងៃ ដោយឯកឧត្តម បានលើកទឹកចិត្តដល់កំលាំងទាំងនគរបាល និងកងរាជអាវុធហត្ថ ក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងការងារសន្តិសុខ   សណ្តាប់ធ្នាប់ឲ្យបានល្អថែមទៀតដោយមិនត្រូវភ្លេចខ្លួនឡើយទាំងក្នុងយុទ្ធនាការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយអាជ្ញាធរខណ្ឌទាំង១២ត្រូវដាក់វេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។អាជ្ញាធរសង្កាត់.ខណ្ឌមានភារកិច្ចជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតដោយត្រៀមឯកសារពាក់ពន្ធ័ឲ្យិគ្រប់តាមតម្រូវការ ក៏ដូចជាការផ្តល់បណ្ណ័ពត៌មានពាក់ពន្ធ័នឹងការបោះឆ្នោតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា៖ពេលនេះដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងតែដំណើរការដែលមានគណបក្សនយោបាយចំនួន២០ដែលបានចុះបញ្ជីផ្លូវការនៅគ.ជ.បដែលយុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី២៧កក្កដា ឆ្នាំ២០១៨មានរយះពេល២១ថ្ងៃ។ទោះបីជាយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញមោទនះភាពដែលកងកំលាំងទាំង២ប្រភេទរួមជាមួយអាជ្ញាធរដែនដីខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំបេញបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here