Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
Update ករណីបាក់រលំអគារ គិតត្រឹមម៉ោង៨៖២០ព្រឹកថ្ងៃអាទិត្យនេះ រកឃើញជនរងគ្រោះចំនួន៤៥នាក់, ស្លាប់២២នាក់ នៅមានជីវិត២៣នាក់

ព័ត៌មាន

Update ករណីបាក់រលំអគារ គិតត្រឹមម៉ោង៨៖២០ព្រឹកថ្ងៃអាទិត្យនេះ រកឃើញជនរងគ្រោះចំនួន៤៥នាក់, ស្លាប់២២នាក់ នៅមានជីវិត២៣នាក់

By NCN Daily

January 05, 2020

កែប៖ គិតរហូតដល់ម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២២នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត២៣នាក់។ ក្នុងនោះអ្នកស្លាប់២២នាក់ មានប្រុស១៣នាក់ និងស្រី៩នាក់។ សូមជំរាបថា កាលពីយប់មិញនេះក្រុមជួយសង្រ្គោះបានស្វែងរកឃើញសាកសពជនរងគ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។

សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។

សូមជំរាបថា នៅខណៈពេលនេះក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមអគារ៕