សង្វែកណាស់ !!! ក្មេងស្រីជាសិស្សពូកែម្នាក់ត្រូវ សត្វឪម៉ាល់ទិច បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅជួយសង្គ្រោះនៅ មន្ទីរពេទ្យ

0
760

ស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវសត្វឪម៉ាល់ទិចជាច្រើនទ្រនិចបណ្តាលឲ្យស្លាប់បាត់បង់ជីវិតខណះបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះតែគ្រូពេទ្យអស់លទ្ធភាពក្នុងការសង្គ្រោះដោយសារជាតិពឹសរាលដាល់ពេញខ្លួន។ករណីនេះបានកើតឡើងនៅវេលម៉ោង១២និង០០នាទីថ្ងៃទី៤ខែមករាឆ្នាំ២០២០ស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមឈ្មោះ វាសនា ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថាក្មេងស្រីរងគ្រោះឈ្មោះរៀម លីណាអាយុជាង៦ឆ្នាំរៀនថ្នាក់ទី២ជាសិស្សពូកែប្រចាំថ្នាក់។នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅទិញនំក្នុងភូមិនៅពេលដល់តូបលក់ចាប់ហ៊ួយក៏ឈប់កង់ក្បែសំបុកឪម៉ាល់ស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុសពេញខ្លួនបណ្តាលឲ្យដួលនិងដីខណះនោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ដោយគ្រូពេទ្យអស់លទ្ធភាពព្យាបាលក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្តនៅម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី៥ខែមករាឆ្នាំ២០២០ក៏បានស្លាប់នៅវេលាម៉ោង៣.០០នាទីទៀបភ្លឺតែម្តង។

ប្រភពបានបន្តទៀតថាក្មេងស្រីរងគ្រោះមានឪពុកឈ្មោះរៀម ណារិនអាយុ៣៥ឆ្នាំនិងម្តាយឈ្មោះសឹម ស្រីណាក់ អាយុ២៧ឆ្នាំមុខរបរជាកម្មកររោងចក្រមានកូនពីនាក់នៅគ្រួសារហើយក្មេងស្រីរងគ្រោះជាកូនបង។

ប្រភពពីសាច់ញាត្តិក្មេងស្រីរងគ្រោះបានបង្ហើបឲ្យដឹងថាគ្រូពេទ្យបង្អែកស្រុកស្វាយទាបពុំសូវយកចិត្តទុកដាក់ក្នុងការព្យាបាលដោយទុកក្មេងស្រីរងគ្រោះទាល់តែធ្ងន់ធ្ងរទើបបញ្ជូនមកមន្ទីរពេទ្យខេត្តបើបញ្ជូនបន្តមកមន្ទីរពេទ្យខេត្តបានទាន់ពេលនោះក្មេងគ្រោះប្រហែលជាមិនស្លាប់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here