Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចាប់គេប្រើប្រាស់ខ្លួនឯងចុងក្រោយជាប់ខ្នោះ (មានវីដេអូ)

ព័ត៌មាន

ចាប់គេប្រើប្រាស់ខ្លួនឯងចុងក្រោយជាប់ខ្នោះ (មានវីដេអូ)

By Local

January 06, 2020

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមករាឆ្នាំ២០២០ នេះបានបញ្ជូនខ្លួននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ពាក់ស័ក្តិ៤កន្លះម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងប្លន់ប្រាក់ប្រជាពលរដ្ឋ។

ជនសង្ស័យមានឈ្មោះ លោក ភិន រតនៈ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុំ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេលសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ជនសង្ស័យឈ្មោះ ភិន រតនៈ និងមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀតជិះរថយន្តម៉ាក អាល់ហ្វាត និងបក្ខពួក ២នាក់ (ស្រីម្នាក់) ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ (មានអាស័យដ្ឋានខាងលើ)។

បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើមួយគ្រាប់និងបញ្ជាឲ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់ លុយដុល្លារចំនួន ៣,២០០ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន០១គ្រឿង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមភ្លាមៗតែម្តង ទើបឈានដល់មានការឃាត់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់តែម្ដង។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ហ្វេសបុក កែសម្រួលដោយ៖ NCN Daily