Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បុរស​មានដើមកំណើតវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យលួចដុតព្រៃនៅ​ អូស្រ្តាលី​

ព័ត៌មាន

បុរស​មានដើមកំណើតវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យលួចដុតព្រៃនៅ​ អូស្រ្តាលី​

By NCN Daily

January 10, 2020

យោងតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរស​ដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់រងការចោទប្រកាន់ពីការឆាបឆេះព្រៃ​នេះគឺ​លោក Michael Truong ដែល​ត្រូវបានគេស្គាល់ថាមាន​ដើមកំណើត​ជាជនជាតិ​ វៀតណាម អាយុ ៣៦ឆ្នាំ ដែលគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួននៅលើដង​ផ្លូវ ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។

មូលហេតុដែលឈានចូលចាំខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័យពីអ្នកស្រុករស់នៅទីនោះ និងមានភ័ស្តតាងមួយចំនួនទៀតគឺឡានរបស់​លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ។សូមបញ្ជក់ផងដែរថា តាមការសើបអង្កេតលោក Michael Truong បាន​ដុតក្រដាសជាបំនែកៗដើម្បីដុតព្រៃ៕