រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍អនុវត្តផែនការសកម្មភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅខេត្តព្រះសីហនុ

0
707

ព្រះសីហនុ៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០នេះ រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍អនុវត្តផែនការសកម្មភាព និង ថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាសំរាមក្នុងឆ្នាំ២០២០ និងបញ្ហាលក្ខណៈសំណង់ក្នុងក្រុងព្រះសីហនុ ចាប់ពីខែសីហាដល់ខែធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត អភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់ និងម្ចាស់ក្រុមហ៊ុនប្រមូលសំរាមផងដែរ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្តព្រះសីហនុ បានឲ្យអង្គភាពពាក់ពន័្ធនីមួយ ធ្វើការរាការណ៍នូវបញ្ហាប្រឈមនានាដែលមិនទាន់ដោះស្រាយ នឹងបន្តយកចិត្តទុកដាក់ក្នុងនូវសំណង់ខុសច្បាប់នៅខេត្តព្រះសីហនុ ព្រមទាំងបំពេញការងារឆ្នាំ២០២០បន្តទៀតឲ្យកាន់តែមានភាពប្រសើរក្នុងក្រុងព្រះសីហនុ ។

លោក ចេង ស្រុង មន្ទីររៀបដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ធ្វើការបញ្ជាក់សំណង់ដែលមានច្បាប់ និងអត់ច្បាប់ និងរុះរើង ផ្អាក់ការសាងសង់នៅឆ្នាំ២០១៩កន្លងទៅនេះ
លោកប្រធានមន្ទីរក៏បានបញ្ជាក់ទៀតថា ផ្លូវនៅក្នុងព្រះសីហនុ មានពីបណ្តាញ ១ ៣៤ខ្សែរ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ២១១ខ្សែររបស់ក្រសួងសាធារណៈការ ដឹកជញ្ជូន ក្នុងផ្លូវ៣៤ខ្សែរនៅក្នុងព្រះសីហនុ មានក្រុមហ៊ុនចំនួន ៨ក្រុមហ៊ុនដែលកំពុងស្ថាបនា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here