Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រពន្ធធ្វើការរោងចក្រឆ្ងាយពីប្តីយូរមានសាហាយរត់ចោលប្តី នឹងកូនពីរនាក់

ព័ត៌មាន

ប្រពន្ធធ្វើការរោងចក្រឆ្ងាយពីប្តីយូរមានសាហាយរត់ចោលប្តី នឹងកូនពីរនាក់

By Local

January 12, 2020

ភ្នំពេញ: បុរសម្នាក់បានត្រឹមសម្រក់ទឹកភ្នែកសង្វេគកម្សត់ខ្លួនឯង ដោយអភ័ព្វស្នេហ៍ប្រពន្ធដែលដេកឱបនឹងដើមទ្រូងរាល់ថ្ងៃបែរនាំប្រុសក្មេងរត់ចុះចោលប្តី និងកូនប្រុសស្រីបាត់ទុកឲ្យក្រំចិត្តបានត្រឹមមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រងអារម្មណ៍ក្តុកក្តួលបង្ហូរទឹកភ្នែកនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

បុរសខាងលើមានឈ្មោះ មុំ មឿន អាយុ៣៦ឆ្នាំ មុខរបរ ដើររកត្រី ចំណែកប្រពន្ធ ឈ្មោះ មឿន ស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រស្នាក់នៅផ្ទះជួលជាប់របងវត្តតាំងក្រសាំងខាងជើង ភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្នោតទោល ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមស្ត្រីឈ្មោះ ខឹម មួន អាយុ៦០ឆ្នាំ មុខរបរ ដើរស៊ីឈ្នួលគេត្រូវជាម្តាយខាងកូនស្រីស្នាក់នៅជាមួយកូនៗទាំង២នាក់នៅចំណុចខាងលើបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០កន្លងមក ខណ:ដែលគាត់ជាប់រវល់ ទៅពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាមកូនស្រីបង្កើតរបស់គាត់ បានរត់ចេញពីផ្ទះបាត់ចោលកូនចោលប្តី ហើយបើតាមអ្វីសាកសួរដឹងកូនស្រីរបស់គាត់ទៅជាមួយយុវជនម្នាក់ដែលស្នាក់នៅក្នុងវត្តតាំងក្រសាំងខាងជើងមិនដឹងថានាំគ្នារត់ទៅណាក្រោយពីដឹងថាបាត់កូនក៏នាំគ្នារត់ទៅប្តឹងប៉ូលិសកាលពីថ្ងៃទី០៧ ខែមករា តែសមត្ថកច្ចមិនទទួលពាក្យបណ្តឹងក៏នាំគ្នាបន្តដើរស្វែងរក រកមិនឃើញទើបនៅព្រឹកថ្ងៃទី១១ ខែមករា នេះ នាំចៅប្រុសស្រី កូនប្រសារមកសុំដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២ ដល់ប៉ូលិសសាកសួរ ដឹងរឿង ប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កាកាបទី១វិញ ។

តាមបុរសជាប្តី ឈ្មោះ មុំ មឿន បានឲ្យដឹងថា គាត់រៀបការត្រឹមត្រូវជាមួយប្រពន្ធរបស់គាត់ខាងលើកាលពីអំឡុងឆ្នាំ២០១១ មានកូន២នាក់ប្រុសម្នាក់ អាយុ៤ឆ្នាំ ស្រីម្នាក់អាយុ៦ឆ្នាំ ជាចំណងស្នេហ៍ ហើយបាននាំគ្នាទាំងគ្រួសារ មកស្នាក់នៅភូមិខាងលើ ។ បុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែកថា តាមអ្វីដែលដឹងប្រពន្ធរបស់គាត់លួចបង្កាត់ស្នេហាជាមួយយុវជនម្នាក់ស្នាក់នៅក្នុងវត្តតាំងកសាងតែមិនដឹងថា ស្នេហាស៊ីជម្រៅដល់កម្រិតណានោះទេ ស្រាប់តែនៅព្រឹកថ្ងៃទី០៥ ខែមករា កន្លងមកខណ:ដែលគាត់រវល់ចេញទៅរកបាចត្រីវិលមកវិញប្រពន្ធចុះចោលបាត់ហើយយុវជនដែលសង្ស័យថាជាសាហាយស្មន់ក៏បាត់ផងដែរ៕

ប្រភព៖ ហេ្វសបុក កែសម្រួលដោយ៖ NCN Daily