ជនជាតិចិនម្នាក់ចាប់នារីខ្មែរចងដៃជើងហើយដាក់ចូលគូទឡានផ្អើលទាំងយប់

0
365

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ បានចាប់បីនារីជនជាតិខ្មែរម្នាក់ ដោយមានសភាពដៃជាប់ចំណង និងរុំក្រណាត់ជុំខ្លួនលើកយ៉ាងប្រញាប់ប្រញាល់ ដាក់ក្នុងគូទរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AV-8491 ដោយបើកចេញពីផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប។

ឃើ់ញហេតុការណ៍ភ្លាមៗ បានទូរស័ព្ទទៅសមត្ថកិច្ចជំនាញ ដើម្បីឲ្យចេញអន្តរាគមន៍ តាមចាប់រថយន្តខាងលើ។ មិនយូរប៉ុន្មានកម្លាំងអធិការខណ្ឌជ្រោយចង្វារ បានចេញគ្រប់គោលដៅតាមចាប់រថយន្តខាងលើ បាននៅម្ដុំផ្លូវមាត់ទន្លេរួចកម្លាំងអន្តរាគមន៍ បានបើករថយន្តខាងលើ ក៏ប្រទះឃើញនារីរងគ្រោះ ក្នុងគូទរថយន្ត រួចធ្វើការទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។ សមត្ថកិច្ចបានដឹកជនសង្ស័យខាងលើទៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here