ដោយអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍នៃកប៉ាល់ Westerdam កម្សាន្តដោយសេរីនៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃចន្ទ ០៩រោច ខែមាឃ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបាននាំភ្ញៀវទេសចរណ៍ប្រមាណជា120នាក់ ដើរកម្សាន្តនៅតាមមាត់ទន្លេ មុខព្រះបរមរាជវាំង និងរមណីយដ្ឋានទេសចរណ៍សំខាន់ៗផ្សេងទៀត ដើម្បីបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើនរបស់រាជធានីភ្នំពេញ៕
ដោយ៖ NCN Daily