Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រថយន្តខ្នាតយក្សដឹកស្រូវដល់ផ្លូវកែងបួងចង្កូតជ្រុលក្រឡាប់ផ្ងារជើង…

ព័ត៌មាន

រថយន្តខ្នាតយក្សដឹកស្រូវដល់ផ្លូវកែងបួងចង្កូតជ្រុលក្រឡាប់ផ្ងារជើង…

By NCN Daily

February 18, 2020

ព្រៃវែង: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៤០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងពាមរក៍ លើផ្លូវជាតិលេខ១១ ស្ថិតភូមិពាមកោះ ឃុំពាមរក៍ ខេត្តព្រៃវែង ។ នៅវេលាកើតហេតុ មានរថយន្តម៉ាកហ៊ិនដាយពណ៌សពាក់ផ្លាកលេខកំពង់ចាម 3A-3582 បើកបរដោយឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តមានទីលំនៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសក្បាល) រួមដំណើរដោយឈ្មោះ ពិន ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករមានទីលំនៅភូមិដានរុន ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប (របួសស្រាល)។

មូលហេតុ៖ រថយន្តបើកបរមានល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ផ្លូវកែងពាមរក៍បានបួងចង្កូតជ្រុលក្រឡាប់តែម្តង៕

ប្រភព៖ ហ្វេសបុក