Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អុញនោះ !!! ផេកវប្បធម៌ខ្មែរ ទាមទារឲ្យផលិតករថៃចេញមុខបកស្រាយ ក្រោយឃើញមានយកចម្លាក់ប្រាសាទរបស់ខ្មែរ និងឆាយាល័ក្ខណ៍ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី បញ្ចូលក្នុងភាពយន្ត «អសូរភីត» របស់ថៃ

ព័ត៌មាន

អុញនោះ !!! ផេកវប្បធម៌ខ្មែរ ទាមទារឲ្យផលិតករថៃចេញមុខបកស្រាយ ក្រោយឃើញមានយកចម្លាក់ប្រាសាទរបស់ខ្មែរ និងឆាយាល័ក្ខណ៍ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី បញ្ចូលក្នុងភាពយន្ត «អសូរភីត» របស់ថៃ

By NCN Daily

February 21, 2020

ភ្នំពេញ៖​​ ថ្មីៗនេះប្រជាជនខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញភាពយន្តថៃរឿង «អសូរភីត» ដែលកំពុងចាក់បញ្ចាំងក្នុងទូរទស្សន៍ថៃ One31 មានបញ្ចូលរូបភាពចម្លាក់ប្រាសាទរបស់ខ្មែរ និងមានឆាយាល័ក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី។ ទន្ទឹមគ្នានេះ ផេកវប្បធម៌ខ្មែរ ដែលតាំងនាមឲ្យប្រជាជនខ្មែរ ទាមទារឲ្យផលិតករថៃចេញមុខបកស្រាយ ដើម្បីស្រាយចម្ងល់ប្រជាជនខ្មែរ រឿងយកចម្លាក់ប្រាសាទរបស់ខ្មែរ និងឆាយាល័ក្ខណ៍ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី បញ្ចូលក្នុភាពយន្ត «អសូរភីត»។

យោងតាមផេក វប្បធម៌ខ្មែរ Khmer culture បានបង្ហោះរូបភាពមួយចំនួនក្នុងវីដេអូភាពយន្តខាងលើ ជាមួយសំណេរថា «យើងខ្ញុំជំនួសមុខឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស! សូមទាមទារឱ្យថៅកែចាងហ្វាង ដែលបានផលិតខ្សែភាពយន្តរឿង អសូរភីត ឬ [ อสรพิษ Asoraphit ] បកស្រាយឲ្យច្បាស់ពីការប្រើប្រាសរចនាបទខ្មែរ ចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទរបស់ខ្មែរ នៅខេត្ត បច្ចឹមបុរី ជាពិសេសការប្រើប្រាស់ឆាយាល័ក្ខណ៍ នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី សម្តេចទេពនាដវដ្តីឯក ម្ចាស់ម៉ែជាទីសាការៈ ក្នុងខ្សែភាពយន្តមួយនេះ!»។

ផេកដដែលបន្ថែមថា «យើងខ្ញុំត្រូវការ ការបកស្រាយឲ្យបានច្បាស់ពីការរំលោភសិទ្ធិ និងការធ្វើដូច្នេះ ពីចាងហ្វាងនិងអ្នកនិពន្ធរឿង អសូរភីត មួយនេះ!សូមអរគុណទុកជាមុន សម្រាប់ការបកស្រាយបញ្ជាក់ជូនដល់ប្រជាជនកម្ពុជា»។

យ៉ាងណាមិញ តាមរយៈសំណេរនេះ អ្នកគាំទ្រវិស័យសិល្បៈខ្មែរ ជាពិសេសប្រជាជនខ្មែរ សង្ឃឹមថាខាងផលិតករថៃនេះមកបកស្រាយឆាប់ៗ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ៕

ដកស្រង់ពី Freshnews កែសម្រួលដោយ NCNDaily