ពត៌មានបន្ថែម ៖ ករណីស្ត្រីម្នាក់ប៉ង់លោតពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនដោយសារតែ…..

0
308

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង ១០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២០ ត្រង់ចំណុចលើស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ប៉ុនប៉ងលោតទឹកស្លាបខ្លួន។

ជនរងគ្រោះខាងលើ ស្នាក់នៅម្តុំទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិព្រែកព្នៅឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះបានរៀបការជាមួយប្តី អស់រយ:ពេល៥ឆ្នាំ មកហើយនិងមានកូនម្នាក់ដោយសារជីវភាពខ្វះខាតខ្លាំងពេក ទើបជនរងគ្រោះនិងស្វាមីចាកចេញពីស្រុកកំណើតមករកការងារធ្វើក្នុងរាជធានីភ្នំពេញម្តុំទួលពង្រដោយផ្ញើកូននៅជាមួយម្តាយ តែរបរចិញ្ចឹមជីវិតមិនកាកកបសោះ ធ្វើឲ្យគ្រួសាររបស់ជនរងគ្រោះជួបភាពដុនដាបមិនមានលុយចាយគ្រប់គ្រាន់។ ព្រោះតែបែបនេះពេលជនរងគ្រោះទៅជួបនិងលេងកូន ម្តាយមិនអនុញាតិឲ្យឃើញមុខកូនឡើយ ទោះជនរងគ្រោះនិងស្វាមីខំអង្វរជាច្រើនដងយ៉ាងណាក្តី។ ដោយហេតុផលនេះហើយធ្វើឲ្យជនរងគ្រោះរស់នៅហាក់គ្មានតម្លៃ ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនតែមិនស្រេចព្រោះមានគេឃាត់ទាន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ នាំយកមកសាកសួរអប់រំនិងប្រគល់ជូនសាច់ញាតិវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here