បុរសកែភេទជាស្រីដែលឡាយលក់ខ្លួន លើ Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ

0
1044

បុរសកែភេទជាស្រី ឈ្មោះ ម៉ន អ៊ីវ៉ា ដែលឡាយលក់ខ្លួន លើ Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភ:នេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អ៊ីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លើ Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។

ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ម៉ន អ៊ីវ៉ា ដែលបានឡាយវីដេអូលក់ខ្លួននៅលើ Bigo Live ដើម្បីយកមកធ្វើការសួរចម្លើយ រៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ ដើម្បីបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ព្រោះទង្វើដែលឈ្មោះ ម៉ន អ៊ីវ៉ា បានធ្វើនេះពិតជាធ្វើអោយប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតំលៃរបស់ស្ត្រីខ្មែរ ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here