រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ តំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានទីតាំងនៅសហគមន៍សំរោងមានជ័យ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ដូច្នេះសូមបងប្អូនរៀបចំឯកសារកាន់កាប់ដីធ្លីដែលបានប្រើប្រាស់កន្លងមក ឯកសារពាក់ព័ន្ធសំខាន់ៗ និងត្រៀមលក្ខណៈដើម្បីឲ្យមន្ត្រីសុរិយោដែលបំពេញភារកិច្ចនៅទីនោះបានពិនិត្យ និងចុះបញ្ជីជូនបានរួសរាន់ទាន់ពេលវេលា។
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
កែសម្រួលដោយ៖ NCN Daily