ពិតជាល្អមែន!!! ឈ្មោះដើម “Park Road” ត្រូវបានសម្ភោធប្តូរឈ្មោះជាផ្លូវការទៅជា “King Norodom Sihanouk Road”

0
420

នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​ទៅ ផ្លូវ​មួយ​ដែល​ស្ថិត​នៅ​តំបន់​ការទូត Braidhara ក្នុង​ទីក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស ដែល​មាន​ឈ្មោះ​ដើម “Park Road” ត្រូវ​បាន​សម្ភោធ​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​ទៅ​ជា “King Norodom Sihanouk Road”។ លើ​វិថី​មួយ​នោះ​ដែរ​បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត​នៅ​ការ​ដាក់​តាំង​បង្ហាញ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហនុ ដែល​ទ្រង់​បាន​យាង​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០១២។

បើ​តាម​ការ​បញ្ជាក់​របស់​គេហទំព័រ Dhakatribune ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ការ​ប្តូរ​ឈ្មោះ ដោយសារ​ចង់​រំឭក​ដល់​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​ដែល​ព្រះបិតាឯករាជ្យជាតិរបស់បង់ក្លាដេស Sheikh Mujibur Rahman ត្រូវជាឪពុករបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន Sheikh Hasina ធ្លាប់​ទស្សនកិច្ចមក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ ២០០១ ហើយក៏ធ្លាប់មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ៕​​​

LEAVE A REPLY

Please enter your comment!
Please enter your name here