Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំប្រជុំកំពូល Asia-Europe លើកទី១៣ ឆ្នាំ២០២០

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំប្រជុំកំពូល Asia-Europe លើកទី១៣ ឆ្នាំ២០២០

By NCN Daily

March 05, 2020

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំប្រជុំកំពូល Asia-Europe លើកទី១៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ឯកឧត្ដម អភិបាលរងរាជធានីភ្នំពេញ លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងលោក លោកស្រីអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីតៀមខ្លួនក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិដែលមានជាង៥០ប្រទេសក្នុងពិភពលោកចូលរួមកិច្ចប្រជុំ ហើយព្រះរាជាណាចក្រកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលមួយនេះ ក្នុងនោះរាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាកន្លែងបើកកិច្ចប្រជុំ និងដំណើរការនៃកិច្ចប្រជុំកំពូល Asia-Europe លើកទី១៣ ឆ្នាំ២០២០នេះ។