អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកអំពាវនាវឱ្យប្រទេសនានា ចាត់វិធានការជាមូលដ្ឋានដើម្បីទប់ទល់និងជំងឺ COVID-19

0
290

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញខាងរោគឆ្លងនៃអង្គការសុខភាពពិភពលោក (WHO) បានកត់​សម្គាល់ថា បទពិសោធរបស់ប្រទេសចិនបានបង្ហាញនូវវិធានការណ៍សំខាន់ៗដែលត្រូវអនុវត្តន៍ ដើម្បីទប់ទល់​និងជំងឺ COVID-19 ដូចជា​វិធានការកំណត់អត្ថសញ្ញាណករណី ក៏ដូចជាទំនាក់ទំនងប្រមូលប្រជាជនជាដើម ព្រមទាំងអំពាវនាវដល់បណ្តាប្រទេសនានាឱ្យប្រើ​ប្រាស់វិធានការទាំងនេះឱ្យបានពេញលេញ។

លោកស្រី Maria van Kerkhove អ្នកដឹកនាំបច្ចេកទេសសម្រាប់កម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយថា លោកស្រីមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងចំពោះការជំរុញដាច់ខាតរបស់មនុស្សគ្រប់រូបដែលលោកស្រីបានជួបនៅក្នុង​ប្រទេសចិន ចំពេលមានការរីករាលដាលនៃជំងឺនេះ ហើយមនុស្សគ្រប់គ្នានៅក្នុងប្រទេសចិនបានដឹងអំពីតួនាទីរបស់ពួកគេចំពោះការ​ផ្ទុះឡើងនូវជំងឺ COVID-19 នេះ ដោយដឹងអំពីរបៀបការពារខ្លួន និងក្រុមគ្រួសាររបស់គេ ក៏ដូចជាអ្វីដែលពួកគេត្រូវធ្វើរួមគ្នាដើម្បីធ្វើឱ្យ​     ជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រងបាន។

អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភថា ប្រទេសខ្លះមិនបានប្រកាន់ខ្ជាប់នូវការការពារពីជំងឺ COVID-19 ឱ្យបានគ្រប់គ្រាន់ ឬបានសម្រេចចិត្តថា មិនមានអ្វីដែលពួកគេអាចធ្វើបាន ដោយ សារចំនួនប្រទេសរាយការណ៍នៅតែបន្តកើនឡើង ជាពិសេសប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ។

ក្រៅពីប្រទេសចិន លោកស្រី Kerkhove បានកត់សម្គាល់ថា វិធានការជាមូលដ្ឋានទាំងនោះកំពុងត្រូវបានប្រើប្រាស់នៅក្នុង​ប្រទេសដទៃទៀត ដូចជាសិង្ហបុរី និងវៀតណាមផងដែរ ដោយលោកស្រីបានសង្កត់ធ្ងន់ថា «នោះ គឺជាអ្វីដែលគ្រប់ប្រទេសទាំងអស់អាច​ធ្វើបាន»។

លោកស្រី Kerkhove បាននិយាយថា បើទោះបីជាករណីនានាត្រូវបានគេរាយការណ៍ថា កើតមាននៅក្នុងប្រទេសក៏ដោយ ក៏វាមិនមែនមានន័យថា ការរាលដាល ឬការផ្ទុះទ្រង់ទ្រាយធំនឹងកើតមានឡើងដែរ ដោយលោកស្រីបាននិយាយបន្ថែមថា ហើយវាក៏មិន​មែនមានន័យថា ការរីករាលដាលនោះនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងបានឬយ៉ាងណាដែរនោះទេ៕

(ប្រភព Xinhua បកប្រែ

LEAVE A REPLY

Please enter your comment!
Please enter your name here