វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ២២៨នាក់ ហើយអ្នកជំងឺ១៤នាក់ បានបាត់បង់ជីវិត។
បើតាម CDC ក្នុងចំណោម អ្នកឆ្លង ២២៨នាក់ខាងលើ មាន៤៩នាក់ធ្វើមាតុភូមនិវត្តន៍ពីបរទេស ដោយមាន៣នាក់ មកពីទីក្រុងវូហាន និង៤៦នាក់ ចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ១៧៩នាក់ផ្សេងទៀត ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 នៅលើទឹកដីអាមេរិក។
ខាងក្រោមនេះគឺជាករណីឆ្លង១៧៩ នៅទូទាំងរដ្ឋចំនួន១៩ របស់សហរដ្ឋអាមេរិក៖
- Arizona: 2
- California: 49 (including 1 death)
- Colorado: 2
- Florida: 4
- Georgia: 2
- Illinois: 5
- Maryland: 3
- Massachusetts: 3
- Nevada: 1
- New Hampshire: 2
- New Jersey: 2
- New York: 22
- North Carolina: 1
- Oregon: 3
- Rhode Island: 2
- Tennessee: 1
- Texas: 4
- Washington state: 70 (including 13 deaths)
- Wisconsin: 1
ប្រភព៖ CNN (ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០)