សេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា អំពីជនឆ្លៀតឳកាសដំឡើងអង្ករ នៃការរីករាលដាលនៃ Covid -19

0
639

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា ដោយសារព័ត៌មាននៃការរីករាលដាលនៃជម្ងឺឆ្លង កូវីដ១៩ (COVID-19) បានធ្វើឱ្យមានក្តីបារម្ភដល់ប្រជាជនកម្ពុជាយើង ដែលជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសមានឈ្មួញមួយចំនួនបានដំឡើង ថ្លៃអង្ករ។

ឆ្លៀតក្នុងឱកាសនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងឱ្យបានជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជានៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ រហូតដល់រដូវប្រមូលផលខាងមុខ។

អាស្រ័យដូចនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន។

ដើម្បីដោះស្រាយកង្វល់ និងទប់ស្កាត់ស្ថានការណ៍ពីជនឆក់ឱកាសនិយមដំឡើងថ្លៃអង្ករ សហព័ន្ធស្រូវអង្ករ កម្ពុជា នឹងសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម នឹងបើកលក់អង្ករតាមកាលបរិច្ឆេទ និងទីកន្លែងចាប់ពីថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះនៅតាមទីតាំងដូចខាងក្រោម៖

  • ស្នាក់ការក្រុមហ៊ុនហ្រ្គីនត្រេដ អាគារលេខ៦៥-៦៧-៦៩ ផ្លូវលេខ ១៣៦ សង្កាត់ផ្សារកណ្តាល១ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៥ ៨៥៦
  • មណ្ឌលឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងតម្លៃលក់ដូចខាងក្រោម៖

អង្ករសែនក្រអូប ១បេ ៥០គីឡូក្រាម តម្លៃ ១៥២,០០០រៀល (តម្លៃលក់នៅទីតាំងផ្ទាល់)

ក្រៅពីនេះបងប្អូនអាចស្វែងរកទីញផ្ទាល់ពីសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាដូចជា៖

  • ក្រុមហ៊ុនមេគង្គអូរីហ្សា

លេខទូរស័ព្ទ ០៦៩ ២២៨ ២៩២

  • ក្រុមហ៊ុមអេមរ៉ូរាយស៍ (ខេមបូឌា)

លេខទូរស័ព្ទ ០១១ ៦២៦ ៣០៦

  • ក្រុមហ៊ុនបៃតងកម្ពុជា

លេខទូរស័ព្ទ ០៩៥ ៧១៧ ១៧១ / ០៦៩ ៣៤៣ ៤៣៤

  • ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប

លេខទូរស័ព្ទ ០៨៩ ២២២ ០២៨ / ០៨៩ ២២២ ០៣២

  • រោងម៉ាស៊ីនកិនស្រូវវង្សប៊ុនហេង

លេខទូរស័ព្ទ ០៨៥ ៥៤៥ ៨៨៨

  • រោងម៉ាស៊ីនកិនស្រូវអៀងហ៊ាង

លេខទូរស័ព្ទ ០៨៥ ២៤២ ៦៤៥ / ០៨៩ ៤៥៩ ៩៩៨

  • រោងម៉ាស៊ីនកិនស្រូវហាក់ សែ

លេខទូរស័ព្ទ ០១២ ៥០០ ៤០០ / ០១០ ៦៥០ ៦៥១

សេវាដឹកជញ្ជូនដល់ទីតាំង

ក្រុមហ៊ុននែតជ្រល អហ្រ្គោត្រេត ឯ.ក លេខទូរស័ព្ទ ០១២ ៨៦៣ ០១២ / ០១៥ ៨៦៣ ០១២ / ០៨៦ ២១១ ៦១៦

LEAVE A REPLY

Please enter your comment!
Please enter your name here