វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ចំនួន ៦០កុងតឺណឺ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

0
300

ព្រះសីហនុ៖ នាវា SITC FUJIAN បានដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ចំនួន ៦០កុងតឺណឺ របស់ក្រុមហ៊ុន SITC CONTAINER LINE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុហើយ កាលពីរាត្រី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជាAKP ។

ការផ្សាយដដែលនោះ បានអោយដឹងទៀតថា បន្ថែមពីលើនេះទៀត ក៏នឹងមានក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតដែលនឹងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់វិស័យវាយនភណ្ឌ ច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ ដូចជា ក្រុមហ៊ុន COSCO SHIPPING/RCL ក្រុមហ៊ុន Oriental Overseas Container Line ក្រុមហ៊ុន SINOTRANS/RCL ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here