Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កាសែតហុងកុង SCMP ចេញផ្សាយថា ទាហានកូរ៉េខាងជើងជិត២០០នាក់ ស្លាប់ដោយសារ COVID-19

ព័ត៌មាន

កាសែតហុងកុង SCMP ចេញផ្សាយថា ទាហានកូរ៉េខាងជើងជិត២០០នាក់ ស្លាប់ដោយសារ COVID-19

By NCN Daily

March 10, 2020

(សេអ៊ូល)៖ ទាហានកូរ៉េខាងជើងជិត ២០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 និងរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានគេយកទៅដាក់នៅកន្លែងដាច់ដោយឡែកពីគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានហុងកុង South China Morning Post នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

South China Morning Post ដែលជាកាសែតធំបំផុតនៅហុងកុង បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចេញផ្សាយដោយសារព័ត៌មាន Daily NK ជាប្រព័ន្ធផ្សព្វផ្សាយមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផ្ដោតសំខាន់បញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង។

Daily NK ផ្អែកលើប្រភពដែលខ្លួនទទួលបានបានឱ្យដឹងថា ទាហានកូរ៉េខាងជើងជាង ១៨០នាក់ បានស្លាប់ដោយសារ COVID-19 កាលពីខែមករា និងខែកម្ភៈ ហើយ ៣,៧០០នាក់ ផ្សេងទៀតត្រូវបានដាក់ឱ្យនៅក្រោមវិធានការនៅដាច់ដោយឡែកពីគេ។ ប៉ុន្តែអាជ្ញាធរកូរ៉េខាងជើងបានទាត់ចោលព័ត៌មាននេះ ដោយអះអាងតបវិញថា ប្រទេសរបស់ខ្លួនគ្មានករណីឆ្លង ឬស្លាប់ដោយសារ COVID-19 នោះទេ។

គួរជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ មនុស្សជិត ១០,០០០នាក់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយក្នុងនោះមានជាង ៤,០០០នាក់បានរួចផុតពីវិធានាការនេះ ក្រោយគ្មានរោគសញ្ញា COVID-19។ វិធានការនៅកូរ៉េខាងជើងត្រូវបានគេដឹងថា មានភាពតឹងរ៉ឹងខ្លាំងជាងប្រទេសផ្សេងៗ ដោយអ្នកសង្ស័យ និងជនបរទេស ត្រូវដាក់ឲ្យស្ថិតក្នុងការត្រួតពិនិត្យ ៣០ថ្ងៃ ហើយសូម្បីតែមន្ត្រីទូតនានា ក៏មិនអាចគេចផុតពីវិធានការនេះដែរ៕ ប្រភព Fresh News