Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លោកដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិចនឹងផ្អាកការធ្វើដំណើរទាំងអស់ ពីតំបន់អឺរ៉ុបចូលក្នុងទឹកដីរបស់ខ្លួន រយៈពេល ៣០ថ្ងៃ ព្រោះតែ Covid 19

ព័ត៌មាន

លោកដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិចនឹងផ្អាកការធ្វើដំណើរទាំងអស់ ពីតំបន់អឺរ៉ុបចូលក្នុងទឹកដីរបស់ខ្លួន រយៈពេល ៣០ថ្ងៃ ព្រោះតែ Covid 19

By NCN Daily

March 12, 2020

ប្រធានាធិបតីអាមេរិច ​លោកដូណាល់ ត្រាំ បាននិយាយថា ​ស​ហរដ្ឋអាមេរិចនឹងផ្អាកការធ្វើដំ​ណើ​រ​ទាំង​អស់ ពីតំបន់អឺរ៉ុបចូលក្នុងទឹកដីរបស់ខ្លួ​ន រយៈពេល ៣០ថ្ងៃ ដែលវាគឺជាវិធា​ន​ការ​ដើ​ម្បីទប់​ស្កា​ត់​ ការរីករាលដាលនៃវីរុស​​កូរ៉ូ​​ណា។

ប្រធានលោក ត្រាំថ្លែងថា “ដើម្បីទប់ស្កាត់ការឆ្លងថ្មីចូល​ក្នុ​ងប្រ​ទេ​ស ពួកយើងនឹងធ្វើការផ្អាក​​រាល់កា​រធ្វើ​ដំណើ​រ​ទាំងអ​ស់ ពីអឺរ៉ុបចូលមកអាមេ​រិច រយៈពេល ៣០ថ្ងៃ។ វិធា​នកា​រថ្មី​នេះ នឹងចូលជាធរមាននៅ​ថ្ងៃ​សុក្រ​កណ្តា​លអធ្រាត្រ​”។

លោកនិយាយថា អឺរ៉ុបមា​នករណីឆ្លង​​ច្រើន ពីព្រោះរដ្ឋាភិបាលបរា​ជ័​យ ក្នុងការបិទការធ្វើដំណើ​រ​ពី​ប្រ​ទេស​ចិ​ន ដែលជាកន្លែងផ្ទុះនៃវីរុ​ស​។

“សហភាពអឺរ៉ុបបរាជ័​យ ក្នុងការ​ចាត់វិ​ធា​ន​ទុក​ជាមុន និងរឹតត្បិតការធ្វើដំ​ណើ​រពី​ចិន និងតំបន់គ្រោះថ្នា​ក់​ផ្សេង​ទៀ​ត។​ ជាលទ្ធផល ករណី​ឆ្ល​ងជា​ច្រើ​ន នៅក្នុងសហរដ្ឋអាមេរិ​ច​ គឺបង្កឡើងដោយអ្នកធ្វើដំ​ណើ​រពី​អឺរ៉ុប”។

លោកបន្ថែមថា ការផ្អាកនោះក៏នឹងត្រូវអនុវត្ត​ទៅ​លើកា​រដឹក​ជ​ញ្ជូន​ទំនិញ និងពាណិជ្ជកម្មមួយ​ចំ​​នួន ខណៈរឿងផ្សេងៗ​ទៀ​ត​ ត្រូវមានការអនុ​​ម័ត​សិ​ន។

រហូតមកដល់​ពេ​លនេះ អាមេរិច មានអ្នកឆ្លងវីរុសកូរ៉ូ​ណា​ ឬ COVID-19 ចំនួន ១.៣១១នាក់ និងអ្នកស្លាប់ ៣៨នាក់៕

ប្រភព៖ Channelnewsasia