Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រសៀលនេះ អភិបាលរាជធានីភ្នំពេញ នឹងធ្វើសន្និសីទកាសែត លើបញ្ហាដេញថ្លៃប្រមូលសំរាម នៅរាជធានីភ្នំពេញ

ព័ត៌មាន

រសៀលនេះ អភិបាលរាជធានីភ្នំពេញ នឹងធ្វើសន្និសីទកាសែត លើបញ្ហាដេញថ្លៃប្រមូលសំរាម នៅរាជធានីភ្នំពេញ

By NCN Daily

March 12, 2020

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នឹងរៀបចំសន្និសីទកាសែតមួយ នៅសាលារាជធានីភ្នំពេញ ដើម្បីពាក់ព័ន្ធនឹងបញ្ហាដេញថ្លៃប្រមូលសំរាម នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាញឹកញាប់ពាក់ព័ន្ធនឹងការប្រមូលសំរាម នៅរាជធានីភ្នំពេញនោះ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី យកមកគ្រប់គ្រងវិញ ដោយរាជរដ្ឋាភិបាល បានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងការងារនេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា មានក្រុមហ៊ុនចំនួន២០ហើយ បានមកយកពាក្យដេញថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលកាលបរិច្ឆេទ នៃការទទួលពាក្យដាក់ដេញថ្លៃនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។

លោកបន្តថា «នៅពេលខាងមុខ យើងនឹងរៀបចំការប្រមូលសំរាមជា ៣តំបន់ ក្នុងខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយតំបន់មាន ១ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ»៕