Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ចេញសេចក្តីជូនដំណឹង ប្រាប់សិស្ស-និស្សិតកំពុងសិក្សានៅអាមេរិក ប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះជំងឺ Covid-19

ព័ត៌មាន

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ចេញសេចក្តីជូនដំណឹង ប្រាប់សិស្ស-និស្សិតកំពុងសិក្សានៅអាមេរិក ប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះជំងឺ Covid-19

By NCN Daily

March 24, 2020

(អាមេរិក)៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងថ្មីមួយ ប្រាប់ដល់សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក សូមប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនឲ្យបានហ្មត់ចត់ ចំពោះការរីករាលដាលនៃជំងឺ Covid-19 ដោយត្រូវខិតខំជៀសវាងការជួបជុំគ្នា និងការចេញទៅខាងក្រៅ។

ស្ថានទូតបន្តថា ក្នុងករណីមិនស្រួលខ្លួន ហើយសង្ស័យថាឆ្លងជំងឺ សូមទាក់ទងទៅអ្នកផ្តល់សេវាសុខភាព និងមន្ទីរពេទ្យ ដើម្បីទទួលការណែនាំ ហើយផ្តល់ព័ត៌មានស្ថានទូត។

ជាមួយគ្នានេះចំពោះសិស្ស និស្សិតដែលកំពុងស្វែងរកសំបុត្រយន្តហោះត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានទាក់ទងក្រុមហ៊ុនលក់សំបុត្រយន្តហោះ Phnom Penh Travel នៅ New York ដោយក្រុមហ៊ុនបានយល់ព្រមធ្វើការសម្របសំរួល រកជើងហោះហើរ សម្រាប់ការធ្វើដំណើររបស់សិស្ស និស្សិតកម្ពុជា បានត្រឡប់ទៅមាតុប្រទេសវិញ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

ប្រភព៖ Heng Ly