ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមប្រជុំបន្តផ្ទាល់តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងអភិបាលក្រុង១៥រូបទៀត ក្រោមអធិបតីភាពលោកជំទាវ ANNE HIDALGO អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងវិធានការការពារទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។