ព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភីបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ព្រមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានលេីកទឹកចិត្តដល់អង្គការម្លប់តាប៉ាង ក៏ដូចជាអ្នកស្មគ្រ័ចិត្តដ៏ក្លាហាន សូមអោយបន្តនូវបេសកម្ម ដើម្បីបានជួយដល់ប្រជាពលរដ្ឋក្រីក្រជាបន្តទៀត ដែលសកម្មភាពនោះ មួយផ្នែកគឺចែកជូននូវគ្រឿងឧបភោគបរិភោគទៅដល់ពួកគាត់ និងមួយផ្នែកទៀត កាន់តែសំខាន់គឺ ការអប់រំប្រជាពលរដ្ឋរអោយចេះការពារខ្លួន អោយចេះធ្វើអនាម័យ ដេីម្បីជៀសជុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា នេះជាបេសកម្មដ៏ពិសិដ្ឋ ដែលខ្ញុំពិតជាមានការកោតសសេីរជាខ្លាំង។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បាននាំយកអង្ករចំនួន១០តោន ត្រីខ ១០កេសធំ ទឹកបរិសុទ្ធ២០០យួរ ម៉ាស៊ីនបាញ់ថ្នាំសំលាប់មេរោគ១គ្រឿង ទឹកថ្នាំសម្លាប់មេរោគ២កាន អាកុល១កាន និងម៉ាស៥,០០០ ជូនអង្គការម្លប់តាប៉ាង ធ្វើសកម្មភាពចែកជូននូវគ្រឿងឧបភោគបរិភោគទៅដល់ប្រជាពលរដ្ឋក្រីក្រ និងមួយផ្នែកទៀតកាន់តែសំខាន់គឺ ការអប់រំប្រជាពលរដ្ឋរអោយចេះការពារខ្លួនអោយចេះធ្វេីអនាម័យ ដេីម្បីជៀសជុតពីជំងឺកូវីដ-១៩។