Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ការដូរមុខចូលឆ្នាំថ្មី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រគល់លំនៅឋានតម្លៃសមរម្យជិត ៧០០ខ្នងផ្ទះ ជូនពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ព័ត៌មាន

ការដូរមុខចូលឆ្នាំថ្មី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រគល់លំនៅឋានតម្លៃសមរម្យជិត ៧០០ខ្នងផ្ទះ ជូនពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាល

By NCN Daily

April 09, 2020

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២០នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញប្រគល់លំនៅឋានតម្លៃសមរម្យដែលអភិវឌ្ឍដោយក្រុម WordBridge Homes Co.,Lfd ចំនួន៦៨០ខ្នងផ្ទះ លើគម្រោងសរុប ២,៤៥៧ខ្នងផ្ទះ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិគោគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

តាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា ពិធីប្រគល់លំនៅឋានសមរម្យជូនដល់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ការប្រគល់លំនៅឋានសមរម្យនេះ គឺធ្វើឡើងដោយអនុវត្តតាមគោលនយោបាយជាតិស្តីពី លំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្តល់ឱកាសជូនប្រជាជនទូទាំងប្រទេស មានលំនៅឋានសមរម្យអាចរស់នៅ បានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥គម្រោង រួមមានលំនៅឋានសរុបចំនួន ៨,៣៣១ខ្នងផ្ទះ និង៧,២៥៦ ចំណែកឯកជនត្រូវបានអភិវឌ្ឍ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន២គម្រោង, ខេត្តកណ្តាល ចំនួន ២គម្រោង និងខេត្តបន្ទាយមានជ័យ ចំនួន ១គម្រោង។

ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសំណូមពរប្រជាពលរដ្ឋអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19៕