ដំណឹងល្អបំផុត! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១៧នាក់

0
319

ភ្នំពេញ៖  គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន ៧នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១១៧នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១៧នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ៥នាក់ប៉ុណ្ណោះដំណឹងល្អបំផុត! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ១៩ ជាសះស្បើយ ៧នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង ១១៧នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម ៥នាក់ប៉ុណ្ណោះ។

អ្នកជាសះស្បើយទាំង ៧នាក់នោះមានដូចជា៖

បុរសជនជាតិម៉ាលេស៊ី ១នាក់នៅខេត្តកែប ដែលបានបញ្ជូនមកព្យាបាលនៅភ្នំពេញ

បុរសជនជាតិខ្មែរ ១នាក់នៅខេត្តសៀមរាបដែលជាអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរណ៍បារាំង

ស្ត្រីជនជាតិខ្មែរ ១នាក់នៅភ្នំពេញដែលជានិស្សិតដែលត្រឡប់មកពីប្រទេសអង់គ្លេសវិញ

ស្ត្រីជនជាតិវៀតណាម ១នាក់ស្នាក់នៅ Apartment មួយកន្លែងនៅកោះពេជ្រ ក្រុងភ្នំពេញ

ស្ត្រីជនជាតិវៀតណាម ១នាក់ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកេងកង ក្រុងភ្នំពេញ

ស្ត្រីជនជាតិចិន ១នាក់ដែលជាអ្នកទេសចរណ៍ និងចង់បើកហាងរកស៊ីនៅកម្ពុជា ស្នាក់នៅ Olympia City ក្រុងភ្នំពេញ

ស្ត្រីជនជាតិចិន ១នាក់នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១១៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៥ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here