ឯកឧត្តម ម៉ម ប៊ុនហេង បានអះអាងថា ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីក៏ដោយ

0
326

ឯកឧត្តមម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល មិនទាន់មានវិធានការ ដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជាក៏ដោយ ហើយការអនុញ្ញាតឱ្យសាលាបើកឡើងវិញ គឺជាសមត្ថកិច្ចរបស់ក្រសួងអប់រំ យុវជន និងកីឡា»។

ឯកឧត្តមបានបន្តទៀតថា ទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ ប៉ុន្តែក្រសួងមិនបានបន្ធូរវិធានការណាមួយឡើយ ហើយក្រសួងនៅតែអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ និងការពារខ្លួន កុំឱ្យមានឆ្លងជំងឺកូវីដ១៩។

ការបញ្ជាក់របស់ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើឡើងបន្ទាប់ពីមានការចែកចាយនៅតាមបណ្តាញសង្គមថា ក្រសួងពាក់ព័ន្ធ នឹងអនុញ្ញាតឱ្យសាលាទាំងអស់ បើកដំណើរការបង្រៀនឡើងវិញ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានធូរស្បើយច្រើន។
ព័ត៌មាននេះ បានធ្វើឱ្យមានការភាន់ច្រឡំដល់ មាតាបិតា និងសិស្ស និស្សិតនានា នៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ផេកទទក

LEAVE A REPLY

Please enter your comment!
Please enter your name here