Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន ឲ្យបន្តប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំដល់ប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មាន ឲ្យបន្តប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំដល់ប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩

By NCN Daily

May 02, 2020

(ភ្នំពេញ)៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិត ៣ ទំព័រ។ ដំបូង សម្តេច បានសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាន នៅកម្ពុជា និងនៅលើសកលលោក។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមឲ្យបានសកម្មថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ដោយការផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ឲ្យប្រជាពលរដ្ឋបានយល់ដឹងទាន់សភាពការណ៍ និងសូមឲ្យអ្នកសារព័ត៌មានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំដល់ប្រជាពលរដ្ឋរបស់យើង ឲ្យបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច រួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយការរស់នៅប្រកបដោយអនាម័យល្អ រក្សាគម្លាតសង្គម និងអនុវត្តឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការរស់នៅដោយគ្មានអនាម័យ និងការប្រមូលផ្តុំគ្នា ដែលជាប្រភពនៃការចម្លងជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី៕