Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ជនសង្ស័យ៣នាក់ ធាក់ទ្វារឡានសមត្ថកិច្ចខណ្ឌ៧មករា រត់គេចខ្លួន នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណៈដឹកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស

ព័ត៌មាន

ជនសង្ស័យ៣នាក់ ធាក់ទ្វារឡានសមត្ថកិច្ចខណ្ឌ៧មករា រត់គេចខ្លួន នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណៈដឹកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស

By NCN Daily

May 03, 2020

ភ្នំពេញ៖ជនសង្ស័យ៣នាក់ បានធាក់ទ្វារឡានសមត្ថកិច្ចខណ្ឌ៧មករា នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណៈដឹកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ។ ប៉ុន្តែ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់មកវិញ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ច អះអាងថា ជាជំហានដំបូងថា ក្រោយកើតហេតុភ្លាមៗ មានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមមើល និង ពេលនេះ សមត្ថកិច្ច កំពុងតាមចាប់ខ្លួនជនសង្ស័យ២នាក់មកវិញ ៕